ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) បានប្រគល់ភារកិច្ចជូនឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តព្រៃវែង ដឹកនាំដោយឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ដកិច្ច ដើម្បីឈ្វេងយល់អំពីស្ថានភាពទូទៅ វឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត និងវិស័យពាក់ព័ន្ធជាសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ជំនួបពិភាក្សានេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមអភិបាលខេត្ត និងមន្ទីរជំនាញបានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបជូនគណៈប្រតិភូរួចមក ឯកឧត្តមគណៈប្រតិភូបានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញនូវតួនាទី ភារកិច្ច បានល្អប្រសើរ និងធ្វើឱ្យខេត្តមួយនេះ មានការអភិវឌ្ឍរីកចម្រើនគួរឱ្យគត់សម្គាល់ និងសូមអរគុណចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋដែលបានគាំទ្រគម្រោងការសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីជាប្រយោជន៍រួមសម្រាប់ខ្មែរយើងទាំងមូល…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន